សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ឧត្តម​មន្ត្រី​លើក​ទី​ ១​ រវាង​កម្ពុជា​ និង​អូស្ត្រាលី​

នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ឧត្តម​មន្ត្រី​លើក​ទី​ ១​ រវាង​កម្ពុជា​ និង​អូស្ត្រាលី​។​

​កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​ និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​រួម​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា​ និង​អូស្ត្រាលី​ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​។​ ភាគី​ទាំង​ពីរ​បាន​លើក​អំពី​កា​រវិ​វត្ត​នៃ​ទំនាក់ទំនង​ទ្វេភាគី​ និង​បាន​សម្តែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​កន្លង​មក​ និង​កំពុង​បន្ត​អនុវត្ត​ក្នុង​វិស័យ​នានា​ជា​ច្រើន​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ និង​ពង្រឹង​ចំណងមិត្តភាព​រវាង​កម្ពុជា​ និង​អូស្ត្រាលី​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf