​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ លទ្ធផល​នៃ​សម័យប្រជុំ​លើក​ទី​ ៤​ នៃ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​ កម្ពុជា​-​ស៊ែ​ប៊ី​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​ នៃ​សាធារណរដ្ឋ​ស៊ែ​ប៊ី​

នៅ​ថ្ងៃ​ទី​ ២​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ លទ្ធផល​នៃ​សម័យប្រជុំ​លើក​ទី​ ៤​ នៃ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​ កម្ពុជា​-​ស៊ែ​ប៊ី​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​ នៃ​សាធារណរដ្ឋ​ស៊ែ​ប៊ី​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​ នៃ​សាធារណរដ្ឋ​ស៊ែ​ប៊ី​ បាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​៤​ ប្រកបដោយ​ជោគជ័យ​ និង​ផ្លែផ្កា​ នៅ​រាជធានី​ភ្នំពេញ​។​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf