សេចក្ដី​ប្រកាស​ព័ណ៌​មាន​ស្ដី​ពី​ការ​ទទួលស្គាល់​ថ្នាល​ និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (DGPs)​ ចំនួន​ ៤​ ជា​ថ្នាល​របស់​រាជរដ្ឋាភិបាល​

​នៅ​ថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ ការ​ទទួលស្គាល់​ថ្នាល​និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (DGPs)​ ចំនួន​ ៤​ ជា​ថ្នាល​របស់​រាជរដ្ឋាភិបាល​ នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ រាជរដ្ឋាភិបាល​បាន​សម្រេច​ទទួលស្គាល់​ ថ្នាល​និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (Digital​ Government​ Products​ -​ DGPs)​ ដែល​អភិវឌ្ឍ​ដោយ​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ចំនួន​ ៤​ ជា​ ថ្នាល​របស់​រាជរដ្ឋាភិបាល​ ដែល​មានមុខ​ងារ​និង​អត្ថប្រយោជន៍​សំខាន់ៗ​ច្រើន​យ៉ាង​។​

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf