សេចក្តីប្រកាសព័ត៌មានស្ដីពីការលើកលែងពន្ធអប្បបរមា១%
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការលើកលែងពន្ធអប្បបរមា១% ដែលជាការប្រកាសរបស់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងសិក្ខាសាលាស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលបានធ្វើឡើងនៅប្រទេសជប៉ុន។ ពន្ធអប្បបរមានេះ ត្រូវបានសម្រេចលើកលែងចំពោះគ្រប់សហគ្រាសទាំងអស់ ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវ។ ការលើកលែងពន្ធអប្បបរមានេះ មានគោលបំណងទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ដែលប្រកបរបរអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ