សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១​ នីតិកាល​ទី​៧​ នា​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២៣

នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២៣​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១​ នីតិកាល​ទី​៧​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ព្រឹទ្ធ​សមាជិក​រដ្ឋសភា​ និង​ជា​ប្រធាន​បណ្តោះអាសន្ន​ ដោយ​មាន​វត្តមាន​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​ចំនួន​ ១២៣​រូប​។​ របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​នេះ​ គឺ​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ ដើម្បី​ជ្រើសតាំង​ប្រធាន​ អនុប្រធាន​ រដ្ឋសភា​ ប្រធាន​ អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា​ និង​ផ្តល់​សេចក្តី​ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​។​ យោង​តាម​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​ អង្គ​រដ្ឋសភា​បាន​បោះ​ឆ្នោត​អនុម័ត​ដោយ​លើកដៃ​ចំពោះ​ បញ្ជីរាយនាម​សមាសភាព​ជា​កញ្ចប់​ ដោយ​ទទួល​បាន​សំឡេង​យល់ព្រម​ចំនួន​ ១២៣​សំឡេង​ នៃ​សមាជិក​ទាំងមូល​។​

​ព្រឹទ្ធ​សមាជិក​រដ្ឋសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​ប្រកាស​ថា​ សមាសភាព​ប្រធាន​ អនុប្រធាន​រដ្ឋសភា​ ប្រធាន​ អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា​ ព្រមទាំង​នាយក​រដ្ឋមន្ត្រី​ និង​សមាជិក​ទាំងអស់​ នៃ​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​ ដែល​ត្រូវ​បាន​អង្គ​សភា​បោះ​ឆ្នោត​ជាប់​។​

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​

ទាញយក៖ pdf