សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាមួយប្រជាពលរដ្ឋនៅខេត្តព្រះវិហារ

​នៅ​ថ្ងៃ​ទី​ ២៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តព្រះវិហារ​។​ គិត​ចាប់ពី​ ថ្ងៃ​ទី​ ០៤​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ដល់​ថ្ងៃ​ទី​ ០៣​ ខែតុលា​ ឆ្នាំ​២០១៧​ ក្រុមការងារ​ដោះស្រាយ​វិវាទ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំ​ចេញ​ នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ទទួល​បំពេញ​សលាក​ប័ត្រ​ព័ត៌មាន​ចំនួន​ ៨៧​ករណី​ ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ចំនួន​ ០៥​ គឺ​ ក្រុមហ៊ុន​ ឡាន​ ហ្វេ​ង​ (​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ធើ​ណេ​ស៊ិ​ន​ណ​ល​ ខម​ភេ​នី​ លី​មី​ធី​ត​,​ ក្រុមហ៊ុន​ រួយ​ ហ្វេ​ង​ (​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ធើ​ណេ​ស៊ិ​ន​ណ​ល​ ខម​ភេ​នី​ លី​មី​ធី​ត​,​  ក្រុមហ៊ុន​ ហេង​ យូ​ (​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ធើ​ណេ​ស៊ិ​ន​ណ​ល​ ខម​ភេ​នី​ លី​មី​ធី​ត​,​ ក្រុមហ៊ុន​ ហេង​ រូ​យ​(​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ធើ​ណេ​ស៊ិ​ន​ណ​ល​ ខម​ភេ​នី​ លី​មី​ធី​ត​ និង​ក្រុមហ៊ុន​ ហេង​ ណុ​ង​(​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ធើ​ណេ​ស៊ិ​ន​ណ​ល​ ខម​ភេ​នី​ លី​មី​ធី​ត​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ត្បែងមានជ័យ​ ឆែប​ និង​ស្រុក​ជ័យ​សែន​ ខេត្តព្រះវិហារ​។​​

 

​គឹ​ត​ត្រឹម​ថ្ងៃ​ទី​ ២៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ នេះ​ ក្រុមការងារ​សម្រេច​លទ្ធផល​ដូច​ខាងក្រោម​៖

  • ​ប្រជាពលរដ្ឋ​បាន​ទទួល​ការ​ដោះស្រាយ​រួច​ ចំនួន​៦៣​ករណី​
  • ​បន្ត​ដោះស្រាយ​ករណី​នៅ​សេសសល់​ ចំនួន​ ០៩​ករណី​ ក្នុង​នោះ​ នៅ​ស្រុក​ឆែប​ ០៦​ករណី​ និង​ស្រុក​ជ័យ​សែន​ ចំនួន​ ០៣​ករណី​
  • ទុក​ដោះស្រាយ​បន្ត​តាម​យន្តការ​សម្បទាន​ដី​សង្គមកិច្ច​ ចំនួន​ ១៥​ករណី​ នៅ​ស្រុក​ត្បែងមានជ័យ​។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf