សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពីលទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​

នៅ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២៦​ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​។​

​សេចក្តី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ បាន​សម្រេច​ប្រគល់​ភារកិច្ច​ឱ្យ​គណៈកម្មការ​ពាក់ព័ន្ធ​ ពិនិត្យ​ និង​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

ទាញយក៖ pdf