សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំលើកទី ២ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) ពិភាក្សាអំពីរបាយការណ៍លទ្ធផលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុដំណាក់កាលទី ២
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំលើកទី ២ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) ពិភាក្សាអំពីរបាយការណ៍លទ្ធផលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុដំណាក់កាលទី ២។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំកិច្ចប្រជុំលើកទី ២ ដើម្បីពិនិត្យ និងពិភាក្សាផ្តល់អនុសាសន៍លើ “សេចក្តីព្រាងរបាយការណ៍ដំណាក់កាលទី ២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ដែលបានរៀបចំដោយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ