សេចក្តី​ប្រកា​សព័​ត៌​មាន​ស្ដី​ពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​លោក​ជំទាវ​ Allison​ Hooker​ អនុរដ្ឋលេខាធិការ​ នៃ​ក្រសួងការបរទេស​សហរដ្ឋ​អាម៉េរិក​

នៅ​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ​បាន​ចេញ​សេចក្តី​ប្រកា​សព័​ត៌​មាន​ស្ដី​ពី​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​លោក​ជំទាវ​ Allison​ Hooker​ អនុរដ្ឋលេខាធិការ​ នៃ​ក្រសួងការបរទេស​សហរដ្ឋ​អាម៉េរិក​។​

នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២៦​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ លោក​ជំទាវ​ Allison​ Hooker​ អនុរដ្ឋលេខាធិការ​ នៃ​ក្រសួងការបរទេស​សហរដ្ឋ​អាម៉េរិក​។​ កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf