សេចក្តី​ថ្លែង​ការ ស្តីពី​ការ​មិន​ចូលរួម​អង្កេត​ការណ៍​ក្នុង​ការប្រឡង​បាក់​ឌុប​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ ២០១៤

​រាជធានី​ភ្នំពេញ​, ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៤ – អង្គការ​តម្លាភាព​កម្ពុ​ជា (TI Cambodia) បញ្ជាក់​ពី​ការមិន​ចូលរួម​របស់​ខ្លន​ក្នុង​ការត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ថ្នាក់ជាតិ​នា ខែ​សីហា ឆ្នាំ​២០១៤​នេះ ដោយសារ​តែ​លក្ខខណ្ឌ​ដែល​បាន​ទាមទារ​មិន​អនុញ្ញាត ឲ្យ​អង្គការ​តម្លាភាព​កម្ពុជា​ប្រើ​វិធីសាស្ត្រ​ដែល​មាន​លក្ខណៈ ជា​ប្រព័ន្ធ​និង​តាម​បែប​វិទ្យាសាស្ត្រ​ដែល​ហៅថា ការ​សង្កេតការណ៍​តាម​សំណាក​គំរូ (Sample Base Observation or SBO)​។​

​អង្គការ​តម្លាភាព​កម្ពុ​ជា​

ទាញយក៖ pdf