សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ សិក្ខាសាលា​ស្តី​ពី​ “​ប្រព័ន្ធ​អេកូឡូស៊ី​ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា​ (CamDX)” ​សម្រាប់​វិស័យ​ក​ឯកជន​ដែល​ចង់​ចូល​ជា​សមាជិក​ថ្នាល​ Camdx​ អាច​ធ្វើការ​ដាក់​ពាក្យ​ស្នើ​សុំ​ជា​សមាជិក​

​នៅ​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០២៥​ មជ្ឈមណ្ឌល​ធុរកិច្ច​ថ្មី​”​តេ​ជោ​”​ ដែល​ជា​ប្រតិបត្តិ​ករ​នៃ​ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា​ (CamDX)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​លើក​ទី​១​របស់​ខ្លួន​ ស្តី​ពី​ “​ប្រព័ន្ធ​អេកូឡូស៊ី​ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា​ (CamDX)”​ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​តួអង្គ​ពី​វិស័យ​សាធារណៈ​ វិស័យ​ឯកជន​ និង​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ​នានា​ប្រមាណ​ ១៥០​នាក់​។​ សិក្ខាសាលា​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ជំរុញ​ការ​យល់​ដឹង​ និង​បង្កើន​ការ​ចូលរួម​ប្រើប្រាស់​ផលិតផល​ឌី​ជី​ថ​ល​ ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ថ្នាល​ CamDX​ ដែល​មាន​ស្រាប់​។​

​ជា​រួម​ សិក្ខាសាលា​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ពី​តួអង្គ​សំខាន់ៗ​ទាំង​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​ក្នុង​ការ​ផ្លាស់​ប្តូរ​ ឬ​ចែករំលែក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ថ្នាល​ CamDX​ ដែល​រួមចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ ជា​ពិសេស​សេដ្ឋកិច្ច​ API​ និង​សង្គម​ឌី​ជី​ថ​ល​នៅ​ប្រទេស​កម្ពុជា​។​ ក្រសួង​ ស្ថាប័ន​ ដែល​កំពុង​គ្រប់គ្រង​ទិន្នន័យ​គោល​ ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ចូលរួម​ចែករំលែក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ថ្នាល​ CamDX​ ឱ្យ​បាន​កាន់តែ​ច្រើន​ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ និង​សម្រួល​ដល់ប្រតិបត្តិការ​អាជីវកម្ម​នៃ​វិស័យ​ឯកជន​ តាម​ទម្រង់​ឌី​ជី​ថ​ល​ ស្រប​តាម​មុំ​ទី​៥​ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដំណាក់កាល​ទី​១​ របស់​រាជរដ្ឋាភិបាល​។​

មជ្ឈមណ្ឌល​ធុរកិច្ច​ថ្មី​"​តេ​ជោ​"​

ទាញយក៖ pdf