សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
នៅក្នុងឱកាសកិច្ចប្រជុំJCលើកទី២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម ឡេ ហ័យជុង បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៃប្រទេសរៀងៗខ្លួន និងបានពិភាក្សាអំពីវិធានការណ៍នានាយ៉ាងស៊ីជម្រៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
