សេចក្តីប្រកាសព័ត៌មាន៖ អង្គការសង្គមស៊ីវិលជាង១០ នឹងរៀបចំសន្និសីទរួមគ្នាដើម្បីរំលឹកទិវាសេរីភាពសារព័ត៌មានពិភពលោកចំពេលមានការកើនឡើងនៃបញ្ហាប្រឈមចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខេមបូចា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីអង្គការសង្គមស៊ីវិលជាង១០ នឹងរៀបចំសន្និសីទរួមគ្នាដើម្បីរំលឹកទិវាសេរីភាពសារព័ត៌មានពិភពលោកចំពេលមានការកើនឡើងនៃបញ្ហាប្រឈមចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។
ដោយមើលឃើញពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រុមអង្គការសង្គមស៊ីវិលជាង១០ ដែលធ្វើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស នឹងរួមគ្នារៀបចំសន្និសីទរយៈពេលកន្លះថ្ងៃ ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១:៣០នាទីរសៀល នៅភ្នំពេញ។
ខេមបូចា