សេចក្តីប្រកាសព័ត៌មានទាក់ទងនឹងអត្ថបទព័ត៌មានស្តីពី “ជនជាតិដើម ចង់ឲ្យអាជ្ញាធរពន្លឿនការវាស់ដីនៅភ្នំដោះក្រមុំ”
នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៩ ក្រសួងរ៉ែ និងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធនឹងអត្ថបទព័ត៌មានមួយស្តីពី “ជនជាតិដើម ចង់ឲ្យអាជ្ញាធរពន្លឿនការវាស់ដីនៅភ្នំដោះក្រមុំ” ដែលចេញផ្សាយដោយកាសែតភ្នំពេញបុស្ដិ៍ នៅលើទំព័រទី៨ ចុះថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។ នៅក្នុងអត្ថបទព័ត៌មាននោះ បានដកស្រង់សម្ដីរបស់លោក គ្រើង តុលា “ក្នុងកិច្ចប្រជុំដែលដឹកនាំដោយអភិបាលខេត្ត លោក ស្វាយ សំអ៊ាង នោះបានសម្រេចកំណត់វិធីសាស្ដ្រដោះស្រាយបញ្ហាដីធ្លីលើភ្នំដោះក្រមុំ ដោយយកកំណត់ហេតុកាលពីឆ្នាំ ២០១៦ ធ្វើជាគោលក្នុងការកំណត់ព្រំដីឱ្យបានជាក់លាក់ និងការរក្សាទុកដីសម្រាប់កម្មសិទ្ធិរបស់មន្ទីរចំនួន ៣ ឱ្យនៅដដែលដូចជាមន្ទីររ៉ែនិងថាមពល មន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរមុខងារសាធារណៈ។” ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ទាំងនោះ ក្រសួងរ៉ែ និងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មាននេះ សូមបំភ្លឺដល់សាធារណៈ និងពន្យល់ពីឯកសារច្បាប់ដែលពាក់ព័ន្ធ។ ក្រសួងរ៉ែ និងថាមពល ឬមន្ទីរខេត្តបានប្រគល់ដីជូនទៅរដ្ឋបាលខេត្តរតនគីរីរួចហើយ។
ក្រសួងរ៉ែ និងថាមពល