សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​ទៅ​នឹង​អត្ថបទ​ព័ត៌មាន​ដែល​ផ្សាយ​ដោយ​ VOD​ កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​

​នៅ​ថ្ងៃ​ទី​ ១៤​ ខែធ្នូ​ ឆ្នាំ​ ២០២០​ អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​ទៅ​នឹង​អត្ថបទ​របស់​ VOD​ ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១១​ ខែធ្នូ​ឆ្នាំ​ ២០២០​ ដែល​មាន​ចំណងជើង​ថា ​“​កសិករ​មួយ​ចំនួន​នៅ​ខេត្តកណ្តាល​ថា​ បន្លែ​ពួក​គាត់​ប្រឈម​នឹង​ការ​ឈូស​ចោល​បើ​នៅ​តែ​ពុំ​មាន​ទីផ្សារ​”​ ។​ អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បន្ថែម​ថា​ ខ្លួន​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ និង​អំពាវនាវ​ឱ្យ​កសិករ​ចូលរួម​សហការ​ដោយ​អនុវត្ត​ស្តង់ដារ​សុវត្ថិភាព​ចំណីអាហារ​ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ “​ CAMAgriMarket​ APP”​ ដើម្បី​ជួយ​ដល់​ការ​រៀបចំ​ផែនការ​ផលិតកម្ម​បន្លែ​ឱ្យ​កាន់តែ​ប្រសើរ​ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​។​

អគ្គនាយកដ្ឋាន​កសិកម្ម​

ទាញយក៖ pdf