សេចក្តី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​វេទិកា​ផ្លាស់​ប្តូរ​មិត្តភាព​កម្ពុជា​-​ចិន​ “​ផ្លូវ​សូត្រ​ផ្សារ​ភ្ជាប់​ប្រជាជន​និង​ប្រជាជន​”​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២៥​ ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​វេទិកា​ផ្លាស់​ប្តូរ​មិត្តភាព​កម្ពុជា​-​ចិន​ “​ផ្លូវ​សូត្រ​ផ្សារ​ភ្ជាប់​ប្រជាជន​និង​ប្រជាជន​”​ ឆ្នាំ​២០២៥​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ ខែធ្នូ​ នៅ​រាជធានី​ភ្នំពេញ​។​

វេទិកា​នេះ​បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ជាង​ ៤០០​នាក់​ មក​ពី​ស្ថាប័នរដ្ឋ​ ឯកជន​ យុវជន​ និង​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​ ធុរកិច្ច​ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​។​ ជា​លទ្ធផល​ ស្ថាប័ន​ដៃគូ​យ៉ាង​ហោច​ណាស់​ចំនួន​ ១០​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិការ​ និង​ប្រកាស​នូវ​គម្រោង​ជំនួយ​សម្រាប់​សកម្មភាព​សង្គម​នានា​ សំដៅ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ និង​កសាង​ទំនុកចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។​

ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​

ទាញយក៖ pdf