សេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលកម្ពុជាបញ្ចេញមូលនិធិពិសេសតាមររយៈ ARDB ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចេញមូលនិធិក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ។ ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃស្រូវអង្ករលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារអាមេរិកបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ មូលនិធិនេះនឹងផ្តល់ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អួនប្រជាកសិករ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)
