សេចក្តីប្រកាសព័ត៌មាន៖ សាលាឧទ្ធរណ៍ប្រទេសថៃនឹងចេញសេចក្តីសម្រេចលើបណ្តឹងជាសមូហភាពឆ្លងដែនដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះការរំលោភបំពានសិទ្ធិមនុស្ស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ អង្គការសមធម៌កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយជម្រាបជូនថា នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ តុលាការរដ្ឋប្បវេណីក្រុងបាងកកខាងត្បូងនឹងចេញសេចក្តីសម្រេចជាប្រវត្តិសាស្ត្រលើបណ្តឹងឧទ្ធរណ៍ស្នើសុំ ឋានៈជា បណ្តឹងសមូហភាព នៅក្នុងរឿងរបស់លោកស្រី ហូយ ម៉ៃ និងជនរងគ្រោះផ្សេងទៀត ជាមួយនឹងក្រុមហ៊ុន មីត្រផូល ខូអិលធីឌី (Mitr Phol Co. Ltd)។ បណ្តឹងជាសមូហភាពឆ្លងដែននេះ គឺជាបណ្តឹងដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលពាក់ព័ន្ធរវាងកសិកររងគ្រោះនៅកម្ពុជាជាមួយនឹងក្រុមហ៊ុនពហុជាតិដ៏ធំរបស់ប្រទេសថៃ។ ករណីនេះនឹងកំណត់ពីសិទ្ធទទួលបានយុត្តិធម៌សម្រាប់ដើមបណ្តឹងនៅក្នុងប្រព័ន្ធយុត្តិធម៌របស់ថៃ និងគណនេយ្យភាពសាជីវកម្មនៅក្នុងតំបន់ដែរ។
អង្គការសមធម៌កម្ពុជា