សេចក្តីប្រកាសព័ត៌មាន៖ រដ្ឋមន្ត្រីការបរទេសថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្ណាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសថៃ នៅកម្ពុជា នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋមន្ត្រីការបរទេសថៃ ឯកឧត្តម ម៉ាវីត សាងៀមផុង្ស នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤។ រដ្ឋមន្ត្រីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា ដើម្បីពង្រឹងទំនាក់ទំនង និងរិះរកវិធីសាស្ត្រ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ