សេចក្តី​ប្រកាស​ព័ត៌មាន​៖​ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៤​ ខែមិថុនា​ ឆ្ណាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ នៅ​កម្ពុជា​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ ឯកឧត្តម​ ម៉ា​វីត​ សា​ងៀ​ម​ផុ​ង្ស​ នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​ ២០២៤​។​ រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​មធ្យោបាយ​នានា​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ និង​រិះរក​វិធីសាស្ត្រ​ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf