សេចក្ដីប្រកាសព័ត៌មាន៖ មេអណ្ដើកចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌល ពងជាលើកដំបូងបាន ៧១ពង
នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានចេញសេចក្ដីប្រកាសថាមេអណ្ដើកហ្លួងចិញ្ចឹមចំនួន ៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិម្មិតនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ជាលើកដំបូងបាន ៧១ពង។ យោងតាមរូបភាពទទួលបាន ពងអណ្តើកហ្លួងទាំងអស់នោះ គឺជាពងរបស់មេអណ្តើកហ្លួង ៥ក្បាលដែលក្រុមការងារបានយកទៅចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលកាលពីជាង ១០ឆ្នាំមុន។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)