សេចក្តី​ប្រកាស​ព័ត៌មាន​៖​ គម្រោង​ទំនប់​លួង​ប្រា​បាង​ បង្កើន​ក្តី​បារម្ភ​ចំពោះ​ការ​ប្រែប្រួល​ទន្លេមេគង្គ​ក្រោម​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​លើ​វិស័យ​អភិបាលកិច្ច​ទឹក​នៅ​កម្ពុជា​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​ពួក​គេ​ពី​ការ​ប្រែប្រួល​នៃ​ទន្លេមេគង្គ​ក្រោម​ និង​ដើម្បី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ឡាវ​ ម្ចាស់​គម្រោង​ និង​គណៈកម្មការ​ទន្លេមេគង្គ​ ផ្តល់​នូវ​ដំណោះស្រាយ​សម​ស្រប​ចំពោះ​បញ្ហា​នេះ​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​ ការ​បំ​លាស់​ទី​របស់​ត្រី​ លំហូរ​ជល​សាស្ត្រ​ និង​កំណក​កករ​ (​ដីល្បាប់​)​ គឺជា​ផល​ប៉ះពាល់​ឆ្លង​ដែន​ដែល​នឹង​កើត​មាន​ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​នៅ​លើ​តួ​ទន្លេ​មេ​ ដែល​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា​មាន​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​។​ ក្តី​បារម្ភ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​ពី​កម្ពុជា​ បណ្តាញ​ការពារ​ទន្លេសេសាន​ ស្រែ​ពក​ សេ​កុង​ អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ សមាគម​ថែរក្សា​បរិស្ថាន​ និង​វប្ប​ធ​ន៌​ និង​អង្គការ​ភូមិ​ខ្ញុំ​។​

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ផង​ដែរ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ក្តី​បារម្ភ​របស់​ពួក​គេ​កាន់តែ​កើនឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ឡាវ​ បាន​ស្នើ​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ទៅ​លើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​លួង​ប្រា​បាង​ រួម​ជាមួយ​គម្រោង​ផ្នែក​ខាងលើ​ដែល​មាន​ស្រាប់​ នឹង​បង្ក​ផល​ប៉ះពាល់​បន្ថែម​ទៀត​ដល់​ជល​សាស្ត្រ​ និង​ការ​ធ្វើ​ឱ្យ​កម្រិត​ទឹក​នៅ​តំបន់​មេគង្គ​ក្រោម​កាន់តែ​ទាប​។​

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា

ទាញយក៖ pdf