បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​៖ ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ

នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្តក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ និង​កំពង់ធំ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ និង​សកម្មភាព​ល្មើសច្បាប់​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​។​ សកម្មភាព​ល្មើសច្បាប់​ ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​កាប់​ និង​ដឹក​ជញ្ជូន​ឈើ​ ការ​កាប់​រាន​ដី​ព្រៃ​ដោយ​អ្នកមាន​អំណាច​ និង​ប្រជាពលរដ្ឋ​អ្នក​ចំណូល​ថ្មី​ ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ ជាដើម​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ ក៏​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ក្រសួងបរិស្ថាន​ និង​ភាគី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ ចាត់វិធានការ​ទប់ស្កាត់​នឹង​ការ​កាប់​ឈើ​ខុសច្បាប់​នេះ​ជា​បន្ទាន់​។​

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​

ទាញយក៖ pdf