វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍
នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍។
វិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៏ គឺផ្តើមចេញពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យសកម្មភាពអាជីវកម្មមួយចំនួនក្នុងវិស័យទេសចរណ៍ សេវាកម្មកម្សាន្ត កាស៊ីណូ និងបដិសណ្ឋារកិច្ចនៅទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាត្រូវបានផ្អាកសកម្មភាពអាជីវកម្ម ឬត្រូវរៀបចំដំណើរការឡើងវិញ ដោយត្រូវកាត់បន្ថយបុគ្គលិក និងអនុវត្តវិធានការសុខាភិបាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ