មេរោគចាប់ជំរិតព្រមទាំងវិធានការការពារ
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីមេរោគចាប់ជំរិត (Ransomware) ព្រមទាំងវិធានការការពារ។
មេរោគចាប់ជំរិតនេះមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបណ្តាលមកពីទិន្ន័យប្រើប្រាស់ក្នុងដំណើរការប្រតិបត្តិការត្រូវបានធ្វើកូដនីយកម្មដែលមិនអាចប្រើប្រាស់បាន។ មេរោគនេះអាចឆ្លងចូលប្រព័ន្ធកុំព្យូទ័រតាមរយៈ ការប្រើប្រាស់សុសវែរមិនមានអាជ្ញាប័ណ្ណ ការបើកឯកសារភ្ជាប់ជាមួយអ៊ីម៉ែល និងការមិនបានធ្វើបច្ចុប្បន្នភាពទៅលើសុសវែរ និងកម្មវិធីប្រើប្រាស់ជាដើម។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍