ការ​ស្នើ​សុំ​ពន្យារ​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ជនបរទេស​ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ២៨​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ស្នើ​សុំ​ពន្យារ​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ជនបរទេស​ឆ្នាំ​២០២២​។​

​ការ​ស្នើ​សុំ​ពន្យារ​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​បរទេស​ឆ្នាំ​២០២១​ ត្រូវ​បាន​ពន្យារពេល​ដល់​ថ្ងៃ​ទី​ ៣១​ ខែឧសភា​ ឆ្នាំ​២០២២​ ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ការ​ផាកពិន័យ​សម្រាប់​ជនបរទេស​ ដែល​ធ្លាប់​មាន​បណ្ណ​/​សៀវភៅ​ការងារ​បរទេស​ឆ្នាំ​២០២១​ឡើយ​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf