លទ្ធផល​នៃ​ការ​វាយតម្លៃ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​១៦​ នៅ​ខេត្ត​ចំនួន​បី​

ក្រសួងបរិស្ថាន ​ ជូនដំណឹង​ពី​លទ្ធផល​នៃ​ការ​វាយតម្លៃ​ទៅ​លើ​ក្រុមហ៊ុន​សម្ប​ទាន​ដី​សេដ្ឋកិច្ច ​ចំនួន​ ១៦​ ដែល​មាន​សិទ្ធិលើផ្ទៃដី​វិនិយោគចំនួន​ ៩៦,០៩៨​ ហិច​តា​ នៅ​ខេត្តមណ្ឌលគិរី​ (​ចំនួន​ ៥​ក្រុមហ៊ុន​)​ ខេត្តរតនគិរី​ (​ចំនួន​៤​ក្រុមហ៊ុន​)​ និង​ខេត្ត​កំពង់​ស្ពី​ (​ចំនួន​៧​ក្រុមហ៊ុន​)​ ថា​ ក្រុមហ៊ុន​ទាំងនេះ​ អាច​បន្ត​អនុវត្ត​គម្រោង​ និង​បំពេញ​នីតិវិធី​លើ​ផ្ទៃដី​ដដែល​ ប៉ុន្តែ​ត្រូវ​ចុះ​កិច្ចសន្យា​សារ​ជា​ថ្មី​ ហើយ​រយៈ​ពេល​សម្បទាន​ដែល​ផ្តល់​ឱ្យ​ពី​មុន​សម្រាប់​រយៈពេល​ ៩៩​ឆ្នាំ​ ៨០​ឆ្នាំ​ និង​ ៧០​ឆ្នាំ​ ត្រូវ​បន្ថយ​មក​នៅ​ត្រឹម​ ៥០​ឆ្នាំ​វិញ​ ស្រប​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។​

ក្រសួងបរិស្ថាន

ទាញយក៖ pdf