សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយជាមួយការបកស្រាយមួលបង្កាច់ខុសពីការពិត ពាក់ព័ន្ធលិខិតរបស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ផ្ញើជូនឯកឧត្តម SAKAGUCHI Naoto សមាជិកសភាជាន់ទាបជប៉ុនជម្រាបជូនអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលអាចធ្វើឱ្យមានការយល់ច្រឡំលើខ្លឹមសារលិខិតរបស់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ