ធនាគារ អេស៊ីលីដា៖ សេចក្តីថ្លែងការណ៍ជូនសាធារណជន និងពន្យល់ទៅស្ថាប័នសង្គមស៊ីវិលសហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចេញនូវសេចក្តីថ្លែងការណ៍មួយ មានគោលបំណងជម្រាបជូនសាធារណជន និងពន្យល់ទៅស្ថាប័នសង្គមស៊ីវិល សហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ទៅលើរបាយការណ៍សង្ខេបដែលបានចេញផ្សាយជាសាធារណនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ ដែលមានចំណងជើងថា “ ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក៖ ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជា “។ តបនឹងរបាយការណ៍នេះ ធនាគារបានលើកឡើងថា វាជាការសរសេរដែលគ្មានការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ គ្មានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយ មិនបានស្វែងយល់ច្បាស់អំពីគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ និងបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាការសន្មតតាមចិត្ត មានចរិតញុះញង់ និងមានចេតនាបំផ្លាញ បង្ខូចកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី