​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្សាយ​ឡើង​វិញ​របស់​ VOD

​នៅ​ថ្ងៃ​ទី​ ២០​ ខែកញ្ញា​ ឆ្នាំ​២០២៣​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្សាយ​ឡើង​វិញ​របស់​ VOD​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​ 

​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជម្រាប​ជូន​សាធារណ​ជនជាតិ​ និង​អន្តរជាតិ​អោយ​បាន​ជ្រាប​ថា​ ពូក​គេ​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​ផ្សាយ​ឡើង​រិញ​របស់​កម្មវិធី​ព័ត៌មាន​សំលេង​ប្រជាធិបតេយ្យ​វី​អូ​ឌី​ នោះ​ទេ​ ហើយ​រាល់​សកម្មភាព​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​វី​អូ​ឌី​ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ CCIM​ ទេ​។​

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

ទាញយក៖ pdf