សេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងនាវាដឹកប្រេង MT Strovolos និងប្រេងឆៅរបស់ព្រះរាជាណាចក្រកម្ពុជា

នៅ​ថ្ងៃ​ទី​ ០៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​នាវា​ដឹក​ប្រេង​ MT​ Strovolos​ និង​ប្រេង​ឆៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក្នុង​សេចក្តី​ប្រកាស​នេះ​មាន​គោលបំណង​បញ្ជាក់​ដល់​សាធារណៈជន​អំពី​ដំណើររឿង​ បច្ចុប្បន្នភាព​នៃ​បញ្ហា​ និង​សកម្មភាព​បន្ទាប់​។​
​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា​

  • ​ទំនិញ​ជា​ប្រេង​ឆៅ​នៅ​លើ​នាវា​ MT​ Strovolos​ គឺជា​ប្រេង​ឆៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
  • ​វិវាទ​ពាក់ព័ន្ធ​នឹង​ថ្លៃ​ឈ្នួល​នាវា​ គឺជា​វិវាទ​រវាង​ម្ចាស់​ ឬ​ អ្នកគ្រប់គ្រង​នាវា​ និង​អ្នក​ជួល​នាវា​ ហើយ​វិវាទ​នេះ​មិន​ពាក់ព័ន្ធ​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។​
  • ​នាវា​ MT​ Strovolos​ បាន​ចាក​ចេញពី​ដែនទឹក​កម្ពុជា​ដោយ​ខុសច្បាប់​ និង​ដោយ​សម្ងាត់​។​
  • ​សកម្មភាព​ទាំងឡាយ​របស់​នាវា​ MT​ Strovolos​ បាន​រំលោភច្បាប់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ ឥណ្ឌូ​ណេ​ស៊ី​ ហើយ​បច្ចុប្បន្ន​អ្នក​ពាក់ព័ន្ធ​កំពុង​តែ​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​តុលាការ​មាន​សមត្ថកិច្ច​។​

ក្រសួងរ៉ែ និងថាមពល

ទាញយក៖ pdf