សេចក្តីប្រកាស៖ ស្ថានទូតស៊ុយអែត និងទីភ្នាក់ងារ USAID ផ្តល់មូលនិធិគាំទ្រដើម្បីពង្រឹងសេវាដោះស្រាយវិវាទការងារនៅកម្ពុជា
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីប្រកាសមួយស្តីពីការផ្តល់ជំនួយឥតសំណងរបស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក(USAID) ដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីពង្រឹងសេវាដោះស្រាយវិវាទការងារនៅកម្ពុជា។ យោងទៅតាមសេចក្តីប្រកាស ទឹកប្រាក់សរុបប្រមាណ ១លាន ៥សែនដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល៥ឆ្នាំ ត្រូវបានផ្តល់អោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីលើកកម្ពស់ប្រព័ន្ឌមជ្ឈត្តវិនិច្ឆ័យដោះស្រាយវិវាទការងារដោយអាជ្ញាកណ្តាលដែលអាចជឿជាក់បាន និងមានប្រសិទ្ធិភាព។ ការផ្តល់មូលនិធិនេះ ក៏ដើម្បីធ្វើអោយប្រព័ន្ធទំនាក់ទំនងការងារនិងសេវាដោះស្រាយវិវាទការងារនៅប្រទេសកម្ពុជាអោយកាន់តែមានប្រសិទ្ធិភាពផងដែរ។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល