ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនពលករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦៥)
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្ដីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនពលករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦៥)។
បងប្អូនកម្មករនិយោជិតចំនួន ១៤៩៧ នាក់ នៃរោងចក្រសហគ្រាសទាំង ២៤ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្បួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី ៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល នឹងទទួលបានសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាស នាពេលកន្លងមកពីធនាគារ វីង (ខេមបូឌា)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ