ពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧»
នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាស ស្តីពីពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧»។ ដោយផ្អែកលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រាក់ឈ្នួល និងថ្លៃផលិតកម្មប្រកួតប្រជែង ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផលដែលជាឧត្តមភាពប្រកួតប្រជែងដ៏រឹងមាំរបស់កម្ពុជា វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបបានរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ