ពិធី​ផ្សព្វផ្សាយ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​ ផលិត​ស្បែកជើង​ និង​កាបូប​កម្ពុជា​ ២០២២-២០២៧»

​នៅ​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​ពិធី​ផ្សព្វផ្សាយ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​ ផលិត​ស្បែកជើង​ និង​កាបូប​កម្ពុជា​ ២០២២-២០២៧»​។​ ដោយ​ផ្អែក​លើ​កត្តា​សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ ប្រាក់​ឈ្នួល​ និង​ថ្លៃ​ផលិតកម្ម​ប្រកួតប្រជែង​ ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ និង​បរិយាកាស​វិនិយោគ​អំណោយផល​ដែល​ជា​ឧត្តមភាព​ប្រកួតប្រជែង​ដ៏​រឹង​មាំ​របស់​កម្ពុជា​ វិស័យ​កាត់ដេរ​ ផលិត​ស្បែកជើង​ និង​កាបូប​បាន​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ និង​បាន​ក្លាយជា​ចន្ទល់​កំណើន​សេដ្ឋកិច្ចជាតិ​ដ៏​សំខាន់​។​

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ទាញយក៖ pdf