ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ពី​ចម្ងាយ​ ឬ​តាម​អន​ឡាញ​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ពី​ចម្ងាយ​ ឬ​តាម​អន​ឡាញ​។​

​ប្រព័ន្ធ​ជាតិ​អប់រំ​នេះ​អាច​ប្រើប្រាស់​បាន​ទាំង​នៅ​លើ​កុំព្យូទ័រ​ ថេ​ប្លេ​ត​ និង​ទូរ​សព្ទ​ឆ្លាត​វៃ​ ដោយ​មានការ​គាំទ្រ​ពី​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf