ការរៀបចំសន្និសីទសារព័ត៌មាន ស្តីអំពីអនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ស្តីពីការតាំងទីលំនៅនៃជនភៀសខ្លួននៅកម្ពុជា
ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា មានកិត្តិយសសូមជំរាបជូនបណ្តាសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបថា៖ នៅថៃ្ងច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៩:៣០ នាទីព្រឹក ក្រសួងមហាផៃ្ទនឹងរៀបចំសន្និសីទសារព័តិមានស្តីអំពីអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ស្តីពីការតាំងទីលំនៅជនភៀសខ្លួននៅកម្ពុជា។
ក្រសួងមហាផ្ទៃ