ពាណិជ្ជកម្ម និងសិទិ្ធមនុស្ស៖ គណៈកម្មាការសហភាពអឺរ៉ុបសម្រេចចិត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាក្នុងការនាំចូលទៅកាន់ទីផ្សារអឺរ៉ុប
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មាការសហភាពអ៊ឺរ៉ុបនៅទីក្រុងប្រុយសែលបានសម្រេចចិត្តក្នុងការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់ខ្លួន ដែលបានផ្តល់ឱ្យកម្ពុជា ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើគោលការណ៍សិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ការសម្រេចព្យួរនេះនឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ គឺមានរយៈពេល ៦ ខែក្រោយការប្រកាសនេះ ប្រសិនបើមិនមានការជំទាស់ពីសភាអឺរ៉ុប ឬពីរដ្ឋសមាជិកអឺរ៉ុបណាមួយទេ។ ការព្យួរដោយផ្នែកនេះនឹងប៉ះពាល់ជាក់លាក់ទៅលើផលិតផលសម្លៀកបំពាក់ ស្បែកជើងមួយចំនួន និងប៉ះពាល់ទាំងស្រុងទៅលើសម្ភារសម្រាប់ធ្វើដំណើរ និងស្ករស។ ការព្យួរនេះមានទំហំចំនួនប្រមាណមួយភាគប្រាំ ឬ ១ ពាន់លានអឺរ៉ូនៃការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។
សហភាពអឺរ៉ុប