កាលបរិច្ឆេទ​សវន​ការ​របស់​សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា​ត្រូវ​បាន​កំណត់​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០១៨​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​ចេញ​សេចក្តី​ប្រកាស​​ព័ត៌មាន​មួយ​​ពី​កាល​បរិច្ឆេទ​សវន​ការ​របស់​សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា​ លោក​ ហ៊ុន​ វណ្ណៈ​ និង​លោក​ ឌឹ​ម​ គុន​ឌី​ បានដឹង​នូវ​ថ្ងៃ​សវន​ការ​របស់​ខ្លួន​ បន្ទាប់​ពី​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​អស់​រយៈ​ ៤​ ខែ​ជាង​ ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ​ “​ការ​រំលោភ​កម្មសិទ្ធិឯកជន​”​ និង​”​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​”​ ក្នុង​មាត្រា​ ៣០២​ និង​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សវនាការ​នេះ​ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​ ៨​ ព្រឹក​ នៅ​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​សាលាដំបូង​ខេត្តកោះកុង​។​​

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf