អង្គការតម្លាភាពកម្ពុជា នឹងដាក់បង្ហាញនូវកម្មវិធីរាយការណ៍អំពីការស៊ីសំណូក
អង្គការតម្លាភាពកម្ពុជា (TI Cambodia) សហការជាមួយ Development Innovations ដែលជាគម្រោងរយៈពេល៣ឆ្នាំ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ USAID នឹងដាក់បង្ហាញកម្មវិធីប្រែបស្ពត (Bribespot) ក្នុងទម្រង់ជាភាសាខ្មែរ ដែលជាកម្មវិធីទូរសព្ទមួយដែលអនុញ្ញាតឱ្យអ្នកប្រើទូរសព្ទស្មាតហ្វូន ទាំងអស់អាចរាយការណ៍ភ្លាមៗ និងប្រកបដោយប្រសិទ្ធភាព នៅពេលដែលពួកគេជួប ប្រទះនឹងការស៊ីសំណូក សូកប៉ាន់។ ការដាក់បង្ហាញនេះនឹងប្រព្រឹត្តទៅនៅ ការិយាល័យ Development Innovations នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ចាប់ពីម៉ោង ៤ រសៀល។
អង្គការតម្លាភាពកម្ពុជា