ទីភ្នាក់ងារ USAID និងទីភ្នាក់ងារ NASA ប្រកាសពីការបង្កើនការប្រើបច្ចេកទេសសំរាប់ការអភិវឌ្ឍន៍នៅតំបន់មេគង្គក្រោម
ថ្ងៃនេះទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងទីភ្នាក់ងារអវកាសជាតិសហរដ្ឋអាមេរិក (NASA) បានប្រកាសគំរោងរយៈពេល ៥ ឆ្នាំមួយដែលជំរុញការប្រើប្រាស់រូបភាពពីផ្កាយរណប ដើម្បីជួយតំបន់មេគង្គក្រោម ក្នុងទ្វីបអាស៊ីក្នុងការធ្វើការទស្សន៍ទាយ និងដោះស្រាយបានល្អចំពោះទឹកជំនន់ និងគ្រោះធម្មជាតិដទៃទៀត ហើយបង្កើនសមត្ថភាពទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ស្ថានទូតសហរដ្ឋអាមេរិក