សិក្ខាសាលាស្តីពី ការប្រមូលទិន្នន័យតាមទូរស័ព្ទដៃជាមួយនឹងកម្មវិធី Kobo Toolbox
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសិក្ខាសាលាស្តីពី “ការប្រមូលទិន្នន័យតាមទូរស័ព្ទដៃជាមួយកម្មវិធី Kobo Toolbox”។ សិក្ខាសាលានេះនឹង ផ្តោតលើ៖
- គោលការណ៍ និងរបៀបប្រើប្រាស់កម្មវិធី Kobo Toolbox ដែលជាបច្ចេកវិទ្យាដ៏សមស្រប និងងាយស្រួលសម្រាប់ទូរស័ព្ទដៃក្នុងការរៀបចំកម្រងសំណួរ ប្រមូលទិន្នន័យ និងគ្រប់គ្រងទិន្នន័យដែលមានគុណភាពខ្ពស់។
- ការអនុវត្តកម្មវិធី Kobo Toolbox ជាក់ស្តែងក្នុងវិស័យគណនេយ្យភាពសង្គម ដើម្បីធ្វើឱ្យសេវាសាធារណៈកាន់តែប្រសើរឡើង។
វគ្គសិក្សានេះ គាំទ្រថវិកាដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ (SPIDER)
អំពីសិក្ខាសាលា៖
- ទីតាំង៖ មជ្ឈមណ្ឌល ដាយកូនៀ
- កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩
- ថ្លៃចូលរួម៖ ឥតបង់ថ្លៃ
- អត្ថប្រយោជន៍៖ សម្ភារៈសិក្សា កម្មវិធី អ៊ិនធើណេត អាហារសម្រន់ និងអាហារថ្ងៃត្រង់
- មេរៀនសិក្សា៖ ភាសាខ្មែរ និងអង់គ្លេស
- តម្រូវការ៖ អ្នកចូលរួមត្រូវមាន កុំព្យូរយួរដៃ ចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូរទ័រកំរិតមូលដ្ឋាន ចំណេះដឹងក្នុងការរៀបចំកម្រងសំណួរកំរិតមូលដ្ឋាន និងភាសាអង់គ្លេសកំរិតមូលដ្ឋាន (អាចយល់ពីពាក្យអង់គ្លេសទូទៅបាន)
- សម្រាប់ការចុះឈ្មោះ ៖ https://forms.gle/mrKZXQcjQHPdZsAK7
- ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩
- ថ្ងៃប្រកាសឈ្មោះបេក្ខជន៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩
- សូមទាក់ទងមកកាន់៖ កញ្ញា ឌុច សុធាវីន
- សារអេឡិកត្រូនិក៖ sotheavin@opendevcam.net
- លេខទូរស័ព្ទ៖ ០៩៣ ៧១៨ ៧២៤
សម្រាប់ព័ត៌មានលំអិតអំពីសិក្ខាសាលា សូមទាញយកឯកសារជាទម្រង់ PDF។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ