សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ
នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីការដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ។
កម្មវិធីនេះរៀបចំទ្បើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC)។ វិសាលភាពស្តង់ដានេះ អនុវត្តចំពោះធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់កម្ចី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់កម្ចី គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ។