​សេចក្តី​ប្រកាស​ព័ត៌មាន​ ប្រកាស​ស្តី​ពី​ ហានិភ័យ​ឥណទាន​សម្រាប់​អនុ​បាត​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន​របស់​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ០៣​ ខែកក្កដា​ ឆ្ណាំ​ ២០២៣​ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ ប្រកាស​ស្តី​ពី​ ហានិភ័យ​ឥណទាន​សម្រាប់​អនុ​បាត​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន​របស់​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ប្រកាស​នេះ​មាន​គោលបំណង​ដាក់​ចេញ​នូវ​វិធានការ​នៃ​ការ​ថ្លឹង​ហានិភ័យ​ឥណទាន​យ៉ាង​ទូលំទូលាយ​ ដែល​ការ​ថ្លឹង​នេះ​ មាន​កម្រិត​ខុសៗ​គ្នា​ផ្អែក​លើ​ ប្រភេទ​ឥណទាន​ អ្នក​ខ្ចី​ ឬ​សម​ភាគី​ និង​ឆ្លុះ​បង្ហាញ​ពី​កម្រិត​ហានិភ័យ​ដែល​គ្រឹះស្ថាន​អាច​ប្រឈម​ជាក់ស្តែង​ សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​។​

សាជីវកម្មធានាឥណទានកម្ពុជា

ទាញយក៖ pdf