សេចក្ដីប្រកាសព័ត៌មានស្ដីពី តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា
នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីតួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងវិស័យធនាគារ ព្រមទាំងការអភិវឌ្ឍន៍នាពេលថ្មីៗនេះ (២) កំណត់និន្នាការបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាពនៃឌីជីថលូបនីយកម្មក្នុងវិស័យធនាគារនៅកម្ពុជា និង (៣) បន្តប្រមូលធាតុចូលល្អៗបន្ថែម និងជាក់លាក់លើវិស័យហិរញ្ញវត្ថុធនាគារ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ