ការផ្ដល់កម្ចីពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីទៅស្ថាប័នផ្ដល់កម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាំឱ្យមានហានិភ័យកាន់តែអាក្រក់ឡើងនៃវិបត្តិសិទ្ធិមនុស្ស
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ បានចេញសេចក្តីថ្លែងការរួម ស្តីពីការផ្ដល់កម្ចីពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីទៅស្ថាប័នផ្ដល់កម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាំឱ្យមានហានិភ័យកាន់តែអាក្រក់ឡើងនៃវិបត្តិសិទ្ធិមនុស្ស។
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការអនុម័តទឹកប្រាក់ ១៧៥ លានដុល្លារសហរដ្ឋអាមេរិករបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ទោះបីជាមានការរាយការណ៍ជាសាធារណៈយ៉ាងទូលំទូលាយជាច្រើនឆ្នាំ អំពីការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យនេះ។
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ