សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារកណ្តាលរ​វ៉ា​ន់​ដា​

​នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២៣​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារកណ្តាលរ​វ៉ា​ន់​ដា​។​

​អនុស្សរណៈ​យោគយល់​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​នវានុវត្តន៍​ហិរញ្ញវត្ថុ​ និង​ប្រព័ន្ធ​ទូទាត់​ ព្រមទាំង​ចែករំលែក​ព័ត៌មាន​ និង​ចំណេះដឹង​ស្តី​ពី​នវានុវត្តន៍​ ការ​ទូទាត់​ឌី​ជី​ថ​ល​សម្រាប់​សេវា​ហិរញ្ញវត្ថុ​ ការ​ចែករំលែក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជួយ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf