សិក្ខាសាលាស្តីអំពីអក្ខរកម្មលើទិន្នន័យក្រោមគម្រោង ISAC ឆ្នាំ២០២១
ស្របជាមួយនិងការអភិវឌ្ឍន៍កម្មវិធីសិក្សានិងការធ្វើមូលដ្ឋានីយកម្ម ក្រុមការងាររបស់ ODC បានរៀបចំសិក្ខាសាលាស្តីអំពីអក្ខរកម្មទិន្នន័យនៅខែកុម្ភៈដោយមានការសម្របសម្រួលជាមួយនឹងអង្គការអន្តរជាតិ Internews ក្រោមគម្រោងការច្នៃប្រឌិតថ្មីនៅក្នុងគណនេយ្យភាពសង្គម (ISAC)។ សិក្ខាសាលានេះមានគោលបំណងជំរុញទៅលើការរីកដុះដាលនៃប្រព័ន្ធអេកូឡូស៊ីទិន្នន័យសាធារណៈ នៅប្រទេសកម្ពុជាតាមរយៈការពង្រឹងជំនាញរបស់អង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មាន។
ការរៀបចំសម្រាប់ការបណ្តុះបណ្តាលបានបន្តពីចុងឆ្នាំ ២០២០ ដោយរួមមានការធ្វើផែនការ ការពិភាក្សានិងកែលម្អកម្មវិធីសិក្សាដែលត្រូវបានធ្វើឡើងជាភាសាជាតិទាំងស្រុងដោយប្រើប្រាស់ទិន្នន័យក្នុងស្រុកជាឧទាហរណ៍។ ចំណែកឯក្រុមការងាររបស់ ODC បានចូលរួមសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញផ្នែកទិន្នន័យសារធារណៈ លោក John Weeks និងទីប្រឹក្សាសារព័ត៌មានលើទិន្នន័យ អ្នកស្រី Eva Constantaras ។
ខាង Internews បានការសហការជាមួយ ODC ក្នុងរៀបចំវគ្គសិក្សាដែលមានសមាជិកសង្គមស៊ីវិលនិងអ្នកសារព័ត៌មានចំនួន ១៨ នាក់ (ដែលរួមមានទាំងដៃគូអនុវត្តន៏គម្រោង ISAC និងសហគមន៍ធំៗរបស់អង្គការសង្គមស៊ីវិល) សម្រាប់ការបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ ដោយរក្សាគំលាតសង្គមពីគ្នា។ អ្នកបណ្តុះបណ្តាលគឺជាបុគ្គលិក ODC ចំនួន ៤ នាក់ដែលមានដូចជា ៖ លោក ធី ទ្រី នាយកប្រតិបត្តិ ODC លោក សំអាន ម៉ារឌី មន្ត្រីជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍គេហទំព័រ កញ្ញា អ៊ួន វិមល មន្ត្រីកម្មវិធីនិងភាពជាដៃគូ លោក ឡុច កល្យាណ អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្រ (GIS) និងលោក វង្ស ពិសិទ្ធ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។
សិក្ខាសាលានេះត្រូវបានធ្វើឡើងរយៈពេល ៣ ថ្ងៃនៅរាជធានីភ្នំពេញដោយចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកុម្ភៈដោយប្រើរយៈពេល ៣ ថ្ងៃពេញ។ ដោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៃការឆ្លងមេរោគកូវីដជាសហគមន៍ វគ្គសិក្សាត្រូវបានរៀបចំឡើងដោយប្រើវិធីសាស្ត្របង្រៀនដែលមានការរក្សាគំលាតសង្គមពីគ្នា។ ថ្ងៃទី១មានការធ្វើបទបង្ហាញ និងការចាប់ផ្តើមនៃការស្ទង់មតិលើទិន្នន័យសាធារណៈថ្មីៗរបស់ Internews ដោយតភ្ជាប់ទ្រឹស្តីធំៗពីបញ្ហាជាមួយនឹងការបង្កើតសមត្ថភាពជាក់ស្តែងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក។
ផ្នែកទី១ បានស្វែងយល់ពីមូលដ្ឋានគ្រឹះពីអ្វីទៅដែលជាទិន្នន័យ និងពិពណ៌នាអំពីទិន្នន័យ គោលការណ៍នៃការប្រើប្រាស់ទិន្នន័យ និងបញ្ហាជាក់ស្តែងទៅលើការបើកអោយប្រើប្រាស់នូវទិន្នន័យក្នុងស្រុក និងទូទាំងពិភពលោក។ សម្រាប់ការអនុវត្តជាក់ស្តែង អ្នកចូលរួមបានយល់ច្បាស់ពីលក្ខណៈបុគ្គល និងបានពិនិត្យឡើងវិញនូវទិន្នន័យអប់រំរបស់កម្ពុជាតាមរយៈប្រភពផ្សេងៗ។
ផ្នែកទី២ មានពីរសមាសភាគគឺ “ការសម្ភាសន៍ទិន្នន័យរបស់អ្នក - Interviewing Your Data” និង “ការពិសោធន៍រូបមន្តទិន្នន័យ - Data Story Recipe Lab”។ ដំបូងអ្នកចូលរួមបានពិនិត្យឡើងវិញនូវទិន្នន័យអប់រំរបស់យុវជន ដើម្បីវិភាគការសិក្សាររបស់សិស្សដោយផ្តោតលើការកំណត់សំណួរសំខាន់ៗដែលបញ្ជាក់ពីព័ត៌មានដើម។ នៅក្នុងផ្នែកទី២ អ្នកចូលរួមបានធ្វើការរួមគ្នាទៅលើការវិភាគនៃការចង្អុលបង្ហាញស្ថិតិសម្រាប់ការរក្សាវត្តមានអ្នកចូលរួមក្នុងមូលដ្ឋាន។
ផ្នែកទី៣ ផ្តោតលើការបញ្ជាក់ និងធាតុចេញនៃទិន្នន័យដែល ‘បង្កើតដោយមនុស្ស - humanizing data” ដើម្បីភាពច្បាស់លាស់ក្នុងការបញ្ចេញមតិ។ ចំពោះលំហាត់ចុងក្រោយ អ្នកចូលរួមបានហ្វឹកហាត់អំពីវិធីប្រមូលផ្តុំចំណេះដឹងរបស់ពួកគេពីកម្មវិធីដើម្បីបង្កើតនិទានកថា (បញ្ចាក់ៈ គឺប្រើប្រាស់់ទិន្នន័យក្នុងប្រទេសជាឧទាហរណ៍) ពីព័ត៌មានដើមនៃ “រឿងដែលប្រើប្រាស់ទិន្នន័យ - data story”។
ចំណេះដឹងរបស់អ្នកចូលរួមត្រូវបានវាស់ស្ទង់តាមរយៈការធ្វើតេស្តមុន និងក្រោយកម្មវិធី ដែលវាអាចបង្ហាញអោយឃើញពីការកើនឡើងនៃការយល់ដឹង។ អ្នកចូលរួមក៏ត្រូវបានសួរអំពីប្រសិទ្ធភាពរបស់វគ្គសិក្សាទៅលើការយល់ដឹង និងសមត្ថភាពបង្រៀនរបស់ក្រុមការងារតាមរយៈការស្ទង់មតិខ្លី។ ក្រុមការងារ ODC នឹងបន្តធ្វើការជាមួយ Internews បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពបង្រៀនសម្រាប់វគ្គសិក្សាអក្ខរកម្មទិន្នន័យបន្ទាប់ដែលនឹងត្រូវធ្វើឡើងនៅខែមិថុនាខាងមុខនេះ។