ភាសាខ្មែរបកប្រែដោយអូឌីស៊ី
អតីតមេឃុំសារភាពពីការប៉ុនប៉ងធ្វើឃាត
ក្នុងសាវណការនៅសាលាក្រុងភ្នំពេញ អតីតមេឃុំសង្កាត់ព្រែកព្នៅបានសារភាពពីការរៀបចំធ្វើឃាត គូបដិបក្សក្នុងជួរនយោបាយ ដែលជាជនរងគ្រោះបានគេចផុត ពីការបោកគ្រាប់បែកដែលបានប្រលះជីវិតកូនប្រុសអាយុ១១ឆ្នាំរបស់លោក។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/ex-commune-chief-admits-to-planning-murder-88991/
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិព្រមាននឹងប្រើសិទ្ធិក្នុងនាមជាពលរដ្ឋអាមេរិកកាំង
មាជ សុវណ្ណា តំណាងអ្នកនាំពាក្យរបស់គណបក្សប្រឆាំង បានព្រមាននឹងប្រើប្រាស់សិទ្ធិក្នុងនាមជាប្រជាពលរដ្ឋអាមេរិក ប្រសិនបើតុលាការក្រុងភ្នំពេញមិនបិទការស៊ើបអង្កេតទៅកាន់រូបលោក ក៏ដូចជាតួនាទីរបស់លោកជុំវិញបាតុកម្មហឹង្សានៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំមុន។ ...
Chea Takihiro and Pav Suy
http://www.khmertimeskh.com/news/13505/opposition-leader-threatens-to-play-american-card/
សន្តិសុខក្រុុមហ៊ុន UDG ត្រូវបានចោទប្រកាន់ពីបទវាយប្រហារដោយហឹង្សា
មន្ត្រីតុលាការនិងជនរងគ្រោះបានឱ្យដឹងថា អ្នកយាមសន្តិសុខរបស់ក្រុមហ៊ុន Union Development Group ដែលជាក្រុមហ៊ុនចិនធ្វើការវិនិយោគទៅលើគម្រោងអភិវឌ្ឍនតំបន់ទេសចរខ្នាតធំ គិតជាទឹកប្រាក់ចំនួន ៣.៨លានដុល្លារ នៅបរិវេណតំបន់ឆ្នេរដាច់ស្រយាលនៃខេត្តកោះកុង ត្រូវបានពន្យាការកាត់ទោសរយៈពេល១ឆ្នាំពីបទ វាយតប់ស្រ្តីម្នាក់ចំកណ្តាលមុខកាលពីឆ្នាំទៅមិញ ។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/udg-security-guard-found-guilty-over-2014-violent-attack-89000/
ពង្រីកសហប្រតិបត្តិការសន្តិសុខអឺរ៉ុបអាសុី
បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល១៤ឆ្នាំ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានឈានទៅដល់ការកំណត់ទិសដៅសម្រាប់រយៈពេល១០ឆ្នាំខាងមុខ នៅឯកិច្ចប្រជំុលើកទី១៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលត្រូវបានប្រារព្ធធ្វើ ...
Bai Shi
http://www.bjreview.com.cn/world/txt/2015-07/20/content_696694.htm
សេវារថយន្តក្រុងឆ្លងកាត់ប្រទេសថៃ-ឡាវ-វៀតណាម ត្រូវបានគ្រោងទុក
ក្រុមហ៊ុនដឹកជញ្ជូនរដ្ឋ Transport Co របស់ប្រទេសថៃ គ្រោងនឹងដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរដំបូងគេ ជាមួយនឹងប្រទេសឡាវ និងប្រទេសវៀតណាម បន្ទាប់ពីទទួលបានជោគជ័យលើសេវាឆ្លងកាត់ប្រទេសរបស់ខ្លួន។សេវាទៅប្រទេសកម្ពុជា រត់ពីទីក្រុង ...
បុគ្គលិកសារព័ត៌មាន Today
http://www.todayonline.com/world/asia/thai-lao-vietnamese-bus-service-planned
មន្ត្រីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាមកជួបគ្នានៅប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនវិស័យលើស្ថាបត្យកម្មសន្តិសុខក្នុងតំបន់
ឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ មន្ត្រីមកពីបណ្តាប្រទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានជួបគ្នា នៅរាជធានីភ្នំពេញ ដើម្បីផ្លាស់ប្តូរទស្សនវិស័យលើស្ថាបត្យកម្មសន្តិសុខ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=293404
អាជ្ញាធរចេញបញ្ជាបណ្តេញអ្នករស់នៅក្នុង "អគារស"
អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជម្លៀសអ្នករស់នៅអគារប្រវត្តិសាស្ត្រចំណាស់មួយ នៅចំកណ្តាលទីក្រុង។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/authorities-issue-eviction-order-of-historic-white-building/2870470.html
បណ្តាប្រជាជាតិជាសមាជិកអាស៊ានត្រូវបានជម្រុញឱ្យធ្វើសុខដុមនីកម្មកម្រិតកាបូនទាប ទៅទីក្រុងប៉ារីស
ក្រុមអ្នកបរិស្ថាននៅតំបន់អាស៊ីអាគ្នេយ៍ កំពុងជម្រុញរដ្ឋាភិបាលរបស់ប្រជា ជាតិទាំង ១០ ដែលជាសមាជិកអាស៊ាន ឱ្យបង្ហាញពីផែនការសកម្មភាពអាកាសធាតុរួមគ្នា និងប្រកបដោយមហិច្ឆតា នៅក្នុងសន្និសីទស្តីពីអាកាស ធាតុ នៅពេលខាងមុខ ដែលនឹងប្រារព្ធធ្វើនៅក្នុងទី ...
Medilyn Manibo
http://www.eco-business.com/news/asean-urged-to-harmonise-low-carbon-path-to-paris/
អ្នកភូមិដាក់ញត្តិមកតំណាងរាស្ត្រសុំជួយដោះស្រាយករណីជម្លោះដីធ្លី
កាលពីថ្ងៃច័ន្ទ អ្នកភូមិប្រមាណជា ២០០នាក់ ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅខេត្តចំនួន៣ បានតវ៉ានៅខាងក្រៅអគារសភា នៃប្រទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយទាមទារឱ្យអ្នកតំណាងរាស្ត្រជួយដោះស្រាយសំណុំរឿងរបស់ពួកគេ និង ដោយគម្រាមមិន ...
ម៉ុងតាញ៉ា៦នាក់កំពុងស្វែងរកស្ថានភាពជាជនភៀសខ្លួននៅរាជធានីនៃប្រទេសកម្ពុជា
កាលពីថ្ងៃច័ន្ទ មន្ត្រីនៃអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយរូបបានឱ្យដឹងថា ម៉ុងតាញ៉ា៦នាក់ ដែលបានរត់គេចពីប្រទេសវៀតណាម និងចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ដើម្បីស្វែងរកស្ថានភាពជាជនភៀសខ្លួន បានមកដល់រាជធានីភ្នំពេញហើយ។ ...
រដ្ឋា វិសាល
http://www.rfa.org/english/news/cambodia/six-montagnards-seek-refugee-status-in-cambodian-capital-07202015144307.html
តំណាងរាស្ត្រ៖ ក្រសួងអប់រំទម្លាក់សិស្សានុសិស្សដើម្បីពង្រឹងគុណភាពអប់រំ
ប្រធានគណៈកម្មាការអប់រំរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ការសែតខ្មែរថែមស៍ថា ក្រសួងអប់រំយុវជននិងកីឡាកំពុងទម្លាក់សិស្សានុសិស្សដែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងន័យពង្រឹងសមត្ថភាពរបស់ពួកគេនៅបញ្ចប់ការសិក្សា មុខនឹងប្រឈមមុខជាមួយ ការប្រកួតប្រជែងដ៏តានតឹងជាមួយ និស្សិតដ៏ទៃទៀតក្នុងតំបន់អាស៊ាន។ ...
Va Sonyka and Chea Takihiro
http://www.khmertimeskh.com/news/13506/education-ministry-failing-students--lawmaker-says/
បុគ្គលិកសិទ្ធិមនុស្សតស៊ូប្រឆាំងពីការចោទប្រកាន់លើបទបរិហាកេរ្តិ៍
ពេលសួរថា តើលោកគួរមានប្រតិកម្មយ៉ាងណាចំពោះការចោទប្រកាន់របស់តុលាការពីបទបរិហាកេរ្តិ៍តុលាការនិងព្រះរាជអាជ្ញាខេត្តមួយរូប?លោក នី ចរិយាមិននិយាយាអ្វីក្រៅពីការអស់សំណើចនោះទេ ...
Jonathan Cox
http://www.khmertimeskh.com/news/13507/rights-worker-fights-defamation-claims/
ច្បាប់ចរាចរថ្មីសម្រាប់បង្ក្រាបអ្នកបើកបរទំនើង
ការងារប្រចាំថ្ងៃរបស់ លោក វេជ្ជបណ្ឌិត ឆរ ណារ៉េត ទាក់ទងនឹងការព្យាបាលអ្នកជំងឺដែល រងគ្រោះដោយចរាចរអនាធិបតេយ្យនៅតាមដងវិថីនៃព្រះរាជាណាចក្រកម្ពុជា។ ការមិនពាក់មួកសុវត្ថិភាព ការមិនគោរពភ្លើងសញ្ញាចរាចរ និងការបើកបរបញ្ច្រាសទិស ជារឿងប្រក្រតីដែលកើតមានឡើងក្នុងចរាចរតាមដងផ្លូវជារៀងរាល់ថ្ងៃនៅក្នុងប្រទេស។ លោកវេជ្ជបណ្ឌិតបានធ្វើការនៅអង្គភាពគាំពារផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត តាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ជាមធ្យមក្នុងថ្ងៃធម្មតា មានប្រមាណ៩០ភាគរយនៃអ្នកជម្ងឺរបស់លោកជាជនរងគ្រោះពីគ្រោះថ្នាក់ចរាចរ។ ...
Jonathan Cox
http://www.khmertimeskh.com/news/13504/new-law-aims-to-tame-wild-drivers/
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតស្នើសុំបង្កើតនាយកដ្ឋានថ្មី
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងដាក់ពង្រាងអនុក្រឹត្យទៅកាន់រដ្ឋាភិបាលនៅសប្តាហ៍នេះ ស្តីអំពីការបង្កើតស្ថាប័ននាយកដ្ឋានថ្មីចំនួនបីដែលនឹងគ្រប់គ្រងទៅលើទំនាក់ទំនងសាធារណៈ បញ្ជីបោះឆ្នោតនិងលទ្ធកម្ម។ ...
ខេង សុធា
https://www.cambodiadaily.com/news/election-commission-proposes-creation-of-new-departments-88892/
លោក ជា មុនីនឹងចុះចេញពីតំណែងជាប្រធានសហជីព
បន្ទាប់ពីស្ថិតក្នុងតំណែងជាប្រធានសហជីពសេរីកម្មករអស់រយៈពេល១១ឆ្នាំមក លោក ជា មុនី បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា លោកនឹងមិនចូលរួមការបោះឆ្នោត ដើម្បីបន្តតំណែង ជាប្រធាននៃសហជីពដ៏ធំជាងគេប្រចាំប្រទេស ដែលបានដឹកនាំចលនាពលករកម្ពុជា អស់រយៈពេលជិតពីរទសវត្សនេះបន្តទៀតទេ។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/chea-mony-vows-to-step-down-as-union-chief-88878/
សម រង្ស៊ី៖ ការផ្លាស់ប្តូរនឹងមិនត្រលប់ថយក្រោយនោះទេ
ពីរឆ្នាំបន្ទាប់ពីការធ្វើមាតុភូមិនិវត្តនិងក្រោយការនារទេសខ្លួនទៅកាន់ប្រទេសបារាំង ប្រធានគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ការផ្លាស់ប្តូរដែលបានកើតមានឡើងនៅកម្ពុជា មានភាពរីកដុះដាលយ៉ាងខ្លាំងនិងមិនអាចត្រលប់ថយក្រោយវិញទេ។ ...
Vincent MacIsaac
http://www.khmertimeskh.com/news/13508/sam-rainsy-----change-is-irreversible---/
រដ្ឋមន្ត្រីជួយបើកសម្ភោធកសិដ្ឋានកៅស៊ូថ្មីរបស់ឧកញ៉ាទ្រីភាព
នៅថ្ងៃអាទិត្យ ក្នុងខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអុល បានជួយសម្ពោធគម្រោងចំការកៅស៊ូនិងសម្ភារៈបរិក្ខារជំនួយមានតម្លៃ ៥២លានដុល្លារ របស់លោកឧកញ៉ាទ្រីភាពដែលនឹងប្រតិបត្តិការលើដីដែលលោក បានកាប់ព្រៃការពារអស់ ចំនួនរាប់ពាន់ហិចតាមកដំណើរការ។ ...
អូន ភាព
https://www.cambodiadaily.com/news/minister-helps-open-controversial-tycoons-new-rubber-farm-88896/
សកម្មជនព្រំដែនត្រូវបានបញ្ឈប់មុនធ្វើដំណើរទៅដល់កន្លែងជម្លោះ
មនុស្សភាគច្រើនក្នុងចំណោមសកម្មជនចំនួន២០០០នាក់ដែលបានធ្វើដំណើរទៅកាន់កន្លែងជម្លោះនៃព្រំដែនជាមួយ ប្រទេសវៀតណាម ក្នុងសង្កាត់កំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីល្ងាចម្សិលមិញមិនត្រូវបានអនុញ្ញាតិ្តឱ្យធ្វើដំណើរ ទៅកាន់ប៉ុស្តិ៍ព្រំដែនលេខ២០៣ ដែលជាគោលដៅរបស់ពួកគេនោះទេ។ ...
Ros Chanveasna and Ven Rathavong
http://www.khmertimeskh.com/news/13464/border-activists-fall-short-of-mark/
តំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា ដឹកនាំអ្នកគាំទ្រទៅពិនិត្យមើលព្រំដែនមានជម្លោះជាមួយប្រទេសវៀតណាមសារជាថ្មី
កាលពីថ្ងៃអាទិត្យ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា រៀល ខេមរិន្ទ្រ និង អ៊ុំ សំអាន បានដឹកនាំអ្នកគាំទ្រជាង ១,០០០នាក់ ទៅពិនិត្យមើលព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តស្វាយរៀង សារជាថ្មី ដែលជាទីកន្លែងពួកគេបានប្រឈមជាមួយនឹងអ្នកភូមិវៀតណាម កាលពីខែ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=293340
មហាសេដ្ឋីកម្ពុជាមួយរូប ត្រូវបានឃាត់ខ្លួន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីការវាយប្រហារទៅលើតារាសម្តែង
ពាក់ព័ន្ធនឹងសំណុំរឿងដែលនាំឱ្យមានការមិនពេញចិត្តទូរទាំងប្រទេស អាជ្ញា ធរបានឱ្យដឹងថា មហាសេដ្ឋីកម្ពុជាខាងអចលនទ្រព្យ ដែលការវាយប្រហារដោយហិង្សារបស់ខ្លួនមានបង្ហាញនៅលើវីដេអូ ត្រូវបានចាប់ខ្លួនហើយកាល ពីថ្ងៃសៅរ៍។មហាសេដ្ឋីរូប ...
បុគ្គលិកសារព័ត៌មាន VOA Khmer
http://www.voacambodia.com/content/cambodia-tycoon-arrested-after-alleged-attack-of-actress/2869273.html
សេវាផ្គត់ផ្គង់ទឹកបង់ថ្លៃជាដំណោះស្រាយសម្រាប់ការដាំដុះរបស់ប្រជាកសិករ ទន្ទឹមនឹងការប្រឈមមុខជាមួយបញ្ហាគ្រោះរាំងស្ងួត
សម្រាប់ប្រជាពលរដ្ឋនៃក្រុងស្ទឹងសែនខេត្តកំពង់ធំ ឆ្នាំនេះមិនខុសពី ឆ្នាំទៅមិញនិងឆ្នាំុមុនៗកន្លងមកជាច្រើននោះទេ។ ខណៈពេលដែលភ្លៀងធ្លាក់កាន់តែតិចទៅៗ ប្រជាកសិករ ដែលដាំដុះដំណាំស្រូវតម្រូវឱ្យបង់សេវាថ្លៃបូមទឹកពីរដ្ឋ ដើម្បីទទួលបានការផ្គត់ផ្គង់ទឹកចូលទៅក្នុងដីស្រែរបស់ពួកគេ។ ...
Pav Suy
http://www.khmertimeskh.com/news/13457/despite-drought--crops-will-come-----but-at-a-cost/
នគរបាលដំឡើងកាមេរ៉ាសុវត្ថិភាព CCTV នៅចំណុចប្រសព្វសំខាន់ៗ
នគរបាលជាតិកម្ពុជា បានចាប់ផ្តើមដំឡើងកាមេរ៉ាសុវត្ថិភាព នៅតាមបង្គោលភ្លើងស្តុប ដោយរំពឹងទុកពីការពង្រឹងការអនុវត្តច្បាប់ចរាចរកាន់តែប្រសើរឡើង និងជួយដល់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាបទល្មើស។ ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/police-installing-cctv-cameras-at-major-intersections/2866701.html
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ ការចុះបញ្ជីឈ្មោះតាមប្រព័ន្ធឌីជីថលនឹងកាត់បន្ថយបញ្ហាលួចបន្លំសន្លឹកឆ្នោត
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្សពុទ្ធា បានឱ្យដឹងថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រសម្រាប់ការបោះឆ្នោតខាងមុខនេះនឹងចុះបញ្ជីឈ្មោះពិតរបស់ប្រជាពលរដ្ឋព្រមទាំងកាត់បន្ថយការលួចបន្លំសន្លឹកឆ្នោតនិងកម្ចាត់ភាពមិនប្រក្រតីនៃឈ្មោះជាន់គ្នាពីរដង ដែលជាបញ្ហានៃការបោះឆ្នោតកន្លងទៅនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/13460/nec--digital-voter-registry-to-reduce-fraud/
ការចុះបញ្ជីអាជីវកម្មក្នុងស្រុក មានការកើនឡើង
ក្រសួងពាណិជ្ជកម្ម បានទទួលការចុះបញ្ជីអាជីវកម្មថ្មីបានប្រមាណ ២១០០ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ដែលមានចំនួនច្រើនជាងការចុះបញ្ជីនៅពាក់កណ្តាលឆ្នាំ ២០១៤ ដែលមានចំនួនត្រឹមតែ ២០២០។ ...
សុខ ចាន់
http://www.phnompenhpost.com/post-weekend/local-businesses-lead-surge-registrations