មន្ត្រី​អាជ្ញាធរ​ជាប់​ពាក់​ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឡង់

សហគមន៍​ព្រៃឡង់ បាន​អះអាង​ថា មន្រ្តី​អាវុធហត្ថ​និង​នគរបាល​ក្នុង ខេត្ត​ក្រចេះ និង​កំពង់ធំ រួម​នឹង​បក្ខ​ពួក​ផ្សេង​ទៀត​កំពុង​ពាក់​ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់ ព្រៃ​ឡង់ ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ធ្វើ​ការ​បង្រ្កាប​ឡើយ។ លោក ហឿន សុភាព សកម្មជន​ការពារ ព្រៃ​ឡង់ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រុម​ល្បាត ព្រៃ​ឡង់ បាន​ប្រទះ​ឃើញ​ត្រាក់ទ័រ និង​គោយន្ត​កៃច្នៃ កំពុង​ដឹក​ឈើ​ប្រណីត​នៅ​ក្នុង ព្រៃ​ឡង់ ត្រង់​ចំណុច វាល​បឹង​ក្នុង ឃុំ​ដង​កំាបិត ស្រុក​សណ្តាន់ កាល​ពី​សប្តាហ៍​មុន។ លើស​ពី​នោះ ក៏​ឃើញ​មាន​ម៉ាស៊ីន​ត្រង់សឺន័រ​សម្រាប់​អារ​កាត់​ច្រៀក​ឈើ​ផង​ដែរ។ លោក សុភាព បញ្ជាក់​ថា៖ «ទាំង​ឈើ​នៅ​ព្រៃ នៅ​លើ​ឡាន និង​លើ​ត្រាក់ទ័រ សរុប​ទាំង​អស់​ប្រហែល​ជា ៥០ ម៉ែត្រគុប ហើយ​តាម​ការ​សាក​សួរ គោយន្ត​នោះ ជា​របស់​នាយ​ប៉ុស្តិ៍​រង សណ្តាន់ ឈ្មោះ ចាន់ មានជ័យ»។ …

ផាក់ ស៊ាងលី
http://bit.ly/1w0PoA7